ការជ្រើសរើសម្ចាស់ពានរង្វាន់

របៀបនៃការជ្រើសរើសម្ចាស់ពានរង្វាន់នីមួយៗដែលមានបេក្ខភាពឈរឈ្មោះបោះឆ្នោត៖

 

១. ការបោះឆ្នោតរបស់សាធរណជន (ស្មើរនឹង 40 ភាគរយនៃពិន្ទុសរុប)

អ្នកគាំទ្រអាចចូលទៅកាន់ Pleng app ដើម្បីចូលរួមបោះឆ្នោតជូនសិល្បករ​ សិល្បការនី និង បទចម្រៀងដែលពួកគាត់ពេញចិត្ត។ ដើម្បីធ្វើអោយការបោះឆ្នោតមានតុល្យភាព អ្នកគាំទ្រនីមួយៗដែលចូលរួមបោះឆ្នោត គឺតម្រូវអោយចុះឈ្មោះជាមួយគណនី Facebook ជាមុនសិន។

 

រួចក្នុងមនុស្សម្នាក់ៗអាចចូលរួមបោះឆ្នោតបានតែមួយដងគត់សម្រាប់ពានរង្វាន់នីមួយៗ។

២​. ការបោះឆ្នោតរបស់អ្នកជំនាញក្នុងវិស័យតន្រ្តី (ស្មើរនឹង 40 ភាគរយនៃពិន្ទុសរុប)

 

ការបោះឆ្នោតរបស់អ្នកជំនាញក្នុងវិស័យតន្រ្តី​គឺជាការបោះឆ្នោតរបស់អ្នកផលិតចម្រៀង អ្នកនិពន្ធ​​ និងអ្នកដឹកនាំវីដអូចម្រៀងល្បីៗ​ និង មានបទពិសោធន៍ច្រើននៅក្នុងវិស័យចម្រៀងនៅក្នុងប្រទេសកម្ពុជា។

 

ក្រុមការងារ Pleng បានធ្វើការអញ្ចើញអ្នកបច្ចេកទេសខាងលើមកពីផលិតកម្មធំ និងឯករាជជាច្រើនរូប។

 

៣. ចំនួនសរុបនៃការស្តាប់របស់សិល្បករ​ សិល្បការនី​ និង​ បទចម្រៀងនៅលើ Pleng app (ស្មើរនឹង 20 ភាគរយនៃពិន្ទុសរុប)

 

ក្រៅពីការបោឆ្នោតអ្នកគាំទ្រអាចបន្តគាំទ្រសិល្បករ​ សិល្បការនី និងបទចម្រៀងដែលគាត់ពេញចិត្តដោយគ្រាន់តែធ្វើការស្តាប់ចម្រៀងរបស់ពួកគាត់បន្ថែមនៅលើកម្មវិធីស្តាប់ចម្រៀងលើទូរស័ព្ទដៃ Pleng។